ឈានចូលដល់សប្តាហ៍ទី៤នៃវគ្គ Judge Audition ក្នុងកម្មវិធី X Factor Cambodia ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក យើងសង្កេតឃើញថាឆាកតន្ត្រីប្រកួតប្រជែងមួយនេះហាក់កាន់តែតានតឹងឡើងៗ។ ជាក់ស្តែងបេក្ខជនជាច្រើនរូបក៏បានឆ្លងផុត ព្រោះតែសមត្ថភាពដែលខ្លួនមាន ដោយឡែកអ្នកខ្លះក៏ត្រូវត្រលប់ទៅផ្ទះវិញទាំងបរាជ័យព្រោះសមត្ថភាពនៅមានកម្រិត។

យ៉ាងណាមិញក្មេងប្រុសវ័យ ១៥ ឆ្នាំមួយរូប បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងដោយម្តាយរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត ខណៈពេលលោកឪពុកមានជម្ងឺមេរោគក្នុងឈាមកំពុងសម្រាកព្យាបាល តែមិនបោះបង់ចោលក្តីស្រមៃមកប្រលងបញ្ចេញសមត្ថភាពដែលខ្លួនមាន។ ធួន ដាណុច ជាបេក្ខជនមួយរូបដែលមានសមត្ថភាពពិសេសអាចបកស្រាយជាសម្លេងមនុស្សស្រី និងមនុស្សប្រុសបានយ៉ាងល្អ ដោយគេអាចទទួលបានយេសដល់ទៅបួនពីគណៈកម្មការ ក្នុងការបញ្ចេញសមត្ថភាពច្រៀងសម្លេងមនុស្សស្រីក្នុងបទ “Sorry មួយលានដង”។ តោះទស្សនាទាំងអស់គ្នា៖