កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានឈានចូលដល់វគ្គ Judge Audition សប្តាហ៍ទី៤ ហើយ ដោយគណៈកម្មការទាំង ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ​ និង សុខ សីឡាលីន ហាក់មមាញឹកជាខ្លាំងក្នុងការសម្រេចចិត្តដាក់ពិន្ទុ ព្រោះតែបេក្ខជនជាច្រើនសុទ្ធសឹងតែមានសម្លេងល្អ និងសមត្ថភាពពិសេសរៀងៗខ្លួន។ យ៉ាងណាមិញដើម្បីយក យេស ពីពួកគាត់ទាំងបួនបានលុះត្រាតែបេក្ខជននីមួយៗមានលក្ខណៈពិសេសអ្វីមួយដែលអាចបន្ទន់ចិត្តគណៈកម្មការបាន។

ថុន ស្រីយ៉ា ជាបេក្ខនារីមួយរូបដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងគណៈកម្មការទាំងបួនខ្លាំង ដោយរូបនាងគឺជាអតីតបេក្ខភាពប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ដែលត្រូវជម្រុះក្នុងវគ្គ Green Miles។ អ្វីដែលពិសេសចំពោះបេក្ខនារីមួយរូបនេះគឺនាងបានផ្លាស់ប្តូរការតុបតែងខ្លួន៣៦០ដឺក្រេ ដោយស្រស់ស្អាតខ្លាំងមើលសឹងមិនស្គាល់ ជាពិសេសគណៈកម្មការលោក ខេមរៈ សិរីមន្ត សរសើរមិនដាច់ពីមាត់តែម្តង។ រូបរាងផ្លាស់ប្តូរមួយកម្រិត សមត្ថភាពវិញហាក់កាន់តែរីកចំរើនមួយកម្រិតបន្ថែមទៀត ជាពិសេសគឺច្រៀងប្រកបដោយភាពជឿជាក់តែម្តង។ តោះមកទស្សនាការបង្ហាញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖