បងប្អូនមួយចំនួនមុខជាបានស្គាល់ច្បាស់ រឿន ណាត និង Joey ជាក់ជាមិនខាន ព្រោះសុទ្ធសឹងតែជាតារាបង្ហាញម៉ូដជំនាន់ថ្មីៗស្រស់ស្អាត និងសង្ហាទាំងគូ។ មួយរយៈក្រោយនេះគេសង្កេតឃើញថាតារាប្រុសស្រីមួយគូនេះហាក់ស្និទ្ធស្នាលគ្នាប្លែកគួរជាទីចាប់អារម្មណ៍ រហូតដល់មានដំណឹងខ្សឹបខ្សៀវថាអ្នកទាំងពីរកំពុងមើលចិត្តគ្នាជាគូស្នេហ៍ថែមទៀតផង ព្រោះតែតែងឃើញបណ្តើរគ្នាទៅណាមកណាត្រសង។

ពេលនេះអ្នកទាំងពីរហាក់បង្ហាញឲ្យឃើញច្បាស់ៗហើយថា កំពុងមានទំនាក់ទំនងស្នេហា ដោយការពីថ្មីៗនេះ Joey និង រឿន ណាត បានបណ្តើរគ្នាទៅលេងទឹកដីខេត្តសៀមរាប ដោយផ្តិតយករូបភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹក ជាពិសេសគឺអ្នកទាំងពីរបានបន្ថែមសារស្នេហាផ្អែមល្ហែមឆ្លើយឆ្លងគ្នាក្នុងបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញមហាជនជាច្រើនហាក់សំដែងការគាំទ្រ និងពេញចិត្តជាខ្លាំង ព្រោះសុទ្ធតែជាប្រុសស្អាត ស្រីស្អាត មើលទៅសមគ្នាខ្លាំងណាស់។

គួររំលឹកឲ្យដឹងផងដែរថាតារាប្រុសស្រីមួយគូនេះគឺសុទ្ធសឹងតែជាបេក្ខភាពឆ្លងកាត់ការប្រលងតំណាងប្រទេស ដោយ រឿន ណាត គឺជាអតីតបេក្ខភាពបវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៨ និង ជា ឃាងឆែ ដែលមានឈ្មោះហៅក្រៅ Joey គឺជាអតីតបេក្ខភាព Mister Universal Ambassador ២០១៨ និងជាអតីត Freshie Boys លេខ១ ឆ្នាំ២០១៣ ផងដែរ៕