ឈានចូលដល់សប្តាហ៍ទី៤នៃវគ្គ Judge Audition ក្នុងកម្មវិធី X Factor Cambodia ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក យើងសង្កេតឃើញថាឆាកតន្ត្រីប្រកួតប្រជែងមួយនេះហាក់កាន់តែតានតឹងឡើងៗ។ ជាក់ស្តែងបេក្ខជនជាច្រើនរូបក៏បានឆ្លងផុត ព្រោះតែសមត្ថភាពដែលខ្លួនមាន ដោយឡែកអ្នកខ្លះក៏ត្រូវត្រលប់ទៅផ្ទះវិញទាំងបរាជ័យព្រោះសមត្ថភាពនៅមានកម្រិត។

ក្មេងស្រីម្នាក់អាយុត្រឹមតែ១៤ឆ្នាំ តែនាងមានភាពក្លាហានចូលរួមប្រលងបញ្ចេញសមត្ថភាព។ ចងសៃ រតនាទេវី ជាបេក្ខនារីមកពីខេត្តកំពង់ស្ពឺ និងជាបេក្ខនារីមួយរូបដែលមានអាយុតិចជាងគេបង្អស់ក្នុងកម្មវិធី X Factor Cambodia។ អ្វីដែលពិសេសចំពោះក្មេងស្រីរូបនេះនោះគឺ ថ្វីត្បិតតែអាយុនៅតិចក៏ពិតមែន តែសម្លេង និងសមត្ថភាពនៃការច្រៀងរបស់នាងគឺមិនធម្មតានោះឡើយ។ ក្មេងស្រីម្នាក់នេះទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគណៈកម្មការទាំង៤ ដោយនាងបានបកស្រាយនូវបទ “គ្មានថ្ងៃអូនមិនយំ” ដែលជាបទរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ហើយក៏ទទួលបាន យេស បួនឆ្លងផុតទៅវគ្គបន្ត។ តោះមកទស្សនាការបញ្ចេញសមត្ថភាពរបស់ក្មេងស្រីវ័យ១៤ឆ្នាំរូបនេះទាំងអស់គ្នា៖