បេក្ខជនជាច្រើនរូបមកហើយដែលបានចូលរួមបញ្ចេញសមត្ថភាពក្នុងវគ្គ Judge Audition នៃកម្មវិធី X Factor Cambodia កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងនោះបេក្ខជនជាច្រើនក៏បានធ្វើឲ្យគណៈកម្មការទាំងបួនដែលមានដូចជាលោក ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ពេញចិត្ត ឯអ្នកខ្លះទៀតក៏ធ្វើមិនបានល្អត្រូវចាកចេញពីកម្មវិធី។

ដោយឡែកបេក្ខជនមួយរូបវ័យ២១ឆ្នាំ ខំស្កាត់មកពីឆ្ងាយតាំងពីខេត្តព្រះវិហារមកតាមចាប់ក្តីស្រម៉ៃធ្វើជាតារាចម្រៀង ដោយចូលរួមប្រលងក្នុងកម្មវិធី X Factor Cambodia។ បេក្ខជនមួយរូបដែលមានឈ្មោះថា ជា សម្ពស្ស បានលើកយកបទ “ខ្ញុំយកប្រពន្ធក្បត់ចិត្តសង្សារ” មកបកស្រាយបញ្ចេញសមត្ថភាព ជាមួយទឹកដមសម្លេងស្រទន់របស់ខ្លួន។ បើទោះបីជាចម្រៀងមួយបទនេះមិនមានកន្លែងស្រែកតុងខ្ពស់ តែរូបគេធ្វើបានយ៉ាងល្អរហូត គណៈកម្មការលោក ណុប បាយ៉ារិទ្ធ កោតសរសើរថា៖ «សម្រាប់ខ្ញុំផ្ទាល់ មិនចាំបាច់ទាល់តែស្រែកបានហៅថាអស្ចារ្យនោះទេ ច្រៀងបែបហ្នឹងគឺអស្ចារ្យសម្រាប់ខ្ញុំហើយ»។ តោះមកទស្សនាទាំងអស់គ្នាថាសមត្ថភាពគាត់មានដល់កម្រិតណាបានទទួលបានការកោតសរសើរបែបនេះ៖