បងប្អូននៅចាំអតីតបេក្ខភាពប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ បានដែរឬទេ? បេក្ខជន ស៊ិន សាឡា គឺជាបេក្ខជនមួយរូបដែលមានប្រវត្តិកម្សត់កំរ ដោយលោកប្រកបរបរជាអ្នកធ្វើការសំណង់នៅទីក្រុងភ្នំពេញ តែអ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរក្រោយពេលដែលលោកចូលប្រលងក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោក។ បើទោះបីជាមិនទទួលបានជោគជ័យត្រូវចម្រុះចេញពីកម្មវិធីក្នុងវគ្គ Theater Round ជុំទី១ ក៏ពិតមែន តែវាក៏បានប្រែជីវិតលោកពីកម្មករសំណង់ឲ្យមកក្លាយជាតារាចម្រៀងប្រចាំភោជនីយដ្ឋានមួយរូប។

ពេលនេះគាត់បានវិលត្រលប់ចូលមកប្រកួតម្តងទៀត ដោយគាត់បានប្រែប្រួលខ្លាំងសឹងតែចំណាំមិនបាន ប្រៀបដូចជាមនុស្សម្នាក់ថ្មី ជាពិសេសលើការតុបតែងខ្លួនតែម្តង។ ត្រលប់មកលើកនេះ គឺមកពោរពេញដោយមនោសញ្ចេតនាពេញខ្លួនតែម្តង ដោយ ស៊ិន សាឡា បានបកស្រាយនូវបទកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត “ឈប់ស្អប់បងទៅ” បានយ៉ាងពីរោះ រហូតទទួលបានយេសដល់ទៅបួនឆ្លងកាត់ទៅវគ្គបន្ត។ តោះមកមើលការបញ្ចេញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖