សារ៉ាយ សក្ខណា អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចមក សារ៉ាយ សក្ខណា​ បានប្រកាសលាឈប់ពីសិល្បៈដើម្បីទៅកសាងក្រុមគ្រួសារ រស់នៅក្រៅប្រទេស។

ថ្មីៗនេះអតីតតារាស្រីរូបនេះ បាននាំក្រុមគ្រួសារត្រលប់មកសម្ភោធន៍មុខជំនួញថ្មីរបស់ខ្លួននៅលើទឹកដីកម្ពុជា ហើយក៏បានឆ្លៀតធ្វើដំណើរកម្សាន្តនៅឯទឹកដីខេត្តសៀមរាបផងដែរ។ មកលេងលើកនេះ សារ៉ាយ សក្ខណា នាំស្វាមី និងកូនស្រីដើរលេងយ៉ាងសប្បាយរីករាយ ជាពិសេសគឺមានទាំងការតុបតែងខ្លួនស្តាយបុរាណខ្មែរដើម្បីថតរូបគ្រួសារទុកជាកម្រងអនុស្សាវរីយ៍ផងដែរ។ មហាជនជាច្រើននាក់បានបង្ហាញពីសេចក្តីនឹករលឹកចំពោះរូបនាង ដោយសង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចឃើញការសម្តែងរបស់គាត់ជាថ្មីម្តងទៀត៕