កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីក្រុមក្មេងស្ទាវជាច្រើននាក់វាយតប់បង្កចលាចលពេញតំបន់ទេសចរណ៍ រមណីយដ្ឋាន ទឹកធ្លាក់ថ្មក្រាល ខេត្តកំពង់ឆ្នាំង។ យោងតាមប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី បានបង្ហោះសរសេររៀបរាប់ឲ្យដឹងថា ៖ «ក្មេងពាលពីរក្រុមប្រយុទ្ធគ្នាផ្អើលពេញរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ពួកអត់កំណើតទៅដល់ណាបង្ករឿងដល់នឹងអ្នកខ្លាំងចូលគុកអ្នកចាញ់ដេកពេទ្យ។ ក្មេងទំនើង វ៉ៃគ្នា ផ្អើល រមណីយដ្ឋាន ទឹកធ្លាក់ថ្មក្រាល ២៨/០៧/២០១៩ ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង»។

ហេតុការណ៍នេះបានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមខឹងជាខ្លាំង ដោយក្រុមយុវជនជាទំពាំងស្នងឬស្សីបែរជាបង្កជម្លោះធ្វើឲ្យមានចលាចល ទាំងដែលកំពុងស្ថិតនៅក្នុងតំបន់ទេសចរណ៍។ យ៉ាងណាមិញយើងពុំទាន់ដឹងនោះឡើយថាមូលហេតុអ្វីដែលបង្កឲ្យមានចលាចល និងជម្លោះមួយនេះកើតឡើង៕