កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីឡាន​ក្រឡុក​ស៊ីម៉ងត៍មួយគ្រឿង ដាច់ហ្វ្រាំងបុកឡាន ៣គ្រឿង កុងបីឥណ្ឌា១គ្រឿង និង ​រ៉ឺម៉ក​ដឹកដែកមួយគ្រឿងទៀត ខណៈពេលកំពុងរង់ចាំស្តុប ហេតុការណ៍នេះបានកើតឡើងនៅ ស្តុបផ្សារសេនជូរី​ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធ៍សែនជ័យ។

ជាសំណាងល្អហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សរបួសឬប៉ះពាល់ដល់អាយុជីវិត។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតៃកុងឡានបង្ក ទៅការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។ សូមទស្សនាវីដេអូដែលប្រិយមិត្តថតបាននៅកន្លែងកើតហេតុ៕