ទីបំផុត ! អ្នកផលិតកម្មវិធីដែលថាផ្លូវគោកមាន៣ប្រភេទ បានទទួលស្គាល់កំហុស ហើយ ចំពោះបេក្ខជនដែលឆ្លើយត្រូវ នឹងទទួលបានទឹកប្រាក់ ១០០០ដុល្លារ ព្រមទាំងបន្តលេងនៅក្នុងកម្មវិធី
សង្គម July 31, 2019 sovann khmernote

នៅមុននេះបន្តិច លោក មាស ឬទ្ធី បានធ្វើការបង្ហាញនូវលិខិតសុំទោសជាសាធារណៈ របស់អ្នកផលិតកម្មវិធី Heaven Or Hell Cambodia ដោយក្នុងលិខិតនោះអ្នកផលិតកម្មវិធីក៏ទទួលស្គាល់កំហុសដោយអចេតនា ដោយការយកចម្លើយពីសៀវភៅដែលពុំមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា ហើយថានេះជាកំហុសរបស់ក្រុមការងារ កម្មវិធី Heaven Or Hell Cambodia ដែលចេញសំណួរចម្លើយ ពុំមែនជាកំហុសរបស់ពិធីការិនី ចាន់ កែវនិមល ឡើយ។

ដោយមានការបញ្ជាក់ថាបេក្ខជនលោក កៅ សីហា ដែលបានឆ្លើយថាផ្លូវគោកចែកចេញជា២ប្រភេទ ដែលជាចម្លើយត្រឹមត្រូវ នឹងទទួលបានទឹកប្រាក់១០០០ពាន់ដុល្លារ ព្រមទាំងបន្តឆ្លើយសំណួរយកប្រាក់រង្វាន់បន្ថែមទៀតនៅរដូវកាលទី២ ៕ សូមទស្សនាវីដេអូ និងលិខិតបកស្រាយនៅខាងក្រោមនេះ៖