ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពបុរសវ័យក្មេងម្នាក់ចុះពីលើកង់បីឥណ្ឌា ធ្វើសកម្មភាពលួចមួកសុវត្ថិភាពបានសម្រេច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៣ និង៤៤នាទី រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ នី សុវណ្ណារ៉ា បានសរសេរសារយ៉ាងខ្លីថា ៖ “ពួកអានេះ មួកអញទើបទិញមិនទាន់បាន១អាទិត្យផង “។ យោងតាមវីដេអូដែលបានបង្ហោះមហាជនជាច្រើនបានលើកឡើងថានេះជាករណីថ្មីមួយដោយ អ្នកបើកកង់បីឥណ្ឌា ដឹកគ្នីគ្នាម្នាក់ទៀត ដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃ ដូច្នេះហើយមហាជនគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖