យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះក៏មានករណីជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូស្កុបពី ពណ៌ស មួយគ្រឿងបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំផ្សារដេីមគរ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Neang JJ បានសរសេររៀបរាប់ថា៖ “នៅល្ងាចមិញនេះពួកចោរបានធ្វេីសកម្មភាពកាច់កយកម៉ូតូរបស់បងប្រុសខ្ញុំ​ Honda scoopy2019 ពណ៌ស ដែលពាក់ស្លាកលេខ​ 1HA-1677 និងពួកចោរបានជិះម៉ូតូម៉ាក​ Honda zoomer x 2016 ពណ៌​ប្រផេះ​ ដែលពាក់ស្លាកលេខ​ 1I-5712​ ធ្វេីសកម្មភាព​ បញ្ជាក់​ : បាត់នៅម្តុំផ្សារដេីមគរ ។ បេីបងប្អូនណាបានឃេីញម៉ូតូបងប្រុសខ្ញុំនៅម្តុំណាសូមជួយខលប្រាប់ខាងយេីងខ្ញុំផង​ 0966436496/016835252 យេីងខ្ញុំនឹងមានជាសាគុណជូន/សូមអរគុណ” ៕