ប្រទេសជប៉ុនគឺជាប្រទេសមួយដែលប្រជាជនទូទាំងពិភពលោកបានស្គាល់ច្បាស់ថាជាប្រទេសដែលមានសណ្តាប់ធ្នាប់ និងបរិស្ថានស្រស់ស្អាតបរិសុទ្ធ ព្រោះសូម្បីតែទឹកលូនៅតាមផ្លូវក៏អាចចិញ្ចឹមត្រីបានដែរ។ យ៉ាងណាមិញទម្រាំមានថ្ងៃនេះប្រជាជនជប៉ុន និងអ្នករស់នៅទីនោះក៏ឆ្លងកាត់ការបង្វឹកហាត់មិនតិចនោះដែរពីបញ្ហាអនាម័យ និងសុខភាព។

ជាក់ស្តែងដើម្បីបំបាត់ចម្ងល់ដែលយើងគ្រប់គ្នាឆ្ងល់ និងចង់ដឹង ចង់ឃើញថាហេតុអ្វីបានជាប្រទេសជប៉ុនមានសណ្តាប់ធ្នាប់ និងស្រស់ស្អាតបែបនេះ ពេលនេះបងស្រីជនជាតិខ្មែរម្នាក់ដែលគាត់រស់នៅប្រទេសជប៉ុនបានបង្ហាញពីរបៀបចោលសំរាមនៅក្នុងប្រទេសជប៉ុនឲ្យបងប្អូនបានឃើញ។ ដោយម្ចាស់គណនីឈ្មោះថា Huang Mei Zhu បានសរសេររៀបរាប់ឲ្យដឹងថា «របៀបចោលសំរាមក្នុង ប្រទេសជប៉ុន ម្នាក់ៗតែងតែសសើរ គ្រប់គ្នា ថា ប្រទេស នេះស្អាត គ្មានសំរាម»៕

វីដេអូ៖