ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានជនបរទេសម្នាក់បានស្វែងរកជំនួយ ក្រោយត្រូវបានចោរលួចកាបូបលុយ និងទូរស័ព្ទអស់ ចង់ត្រលប់ទៅប្រទេសគាត់វិញ។ យោងតាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Venerable Srun SengLay បានសរសេររៀបរាប់ឲ្យដឹងថា «មានជនបរទេសម្នាក់បានមករកអោយជួយ​ ដោយគាត់ត្រូវបានចោរលួច​ កាបូបលុយ​ ទូរសព្ទអស់ហេីយធ្វេីអោយគាត់ដាច់ទំនាក់ទំនងជាមួយគ្រួសារ​ ឬចង់ត្រឡប់ទៅប្រទេសគាត់វិញ​ ចឹងមានតែជួយរកសប្បុរសធម៌ជួយគាត់ផង!

អត្មាភាពបានជូនថវិកាគាត់បន្តិចបន្តួចសម្រាប់ញាំបាយហេីយព្រឹកនេះ​ តែមិនមានលទ្ធភាពច្រេីនទេ​ share ក្រែងរកឃេីញកាត​ ឬ​ សម្ភារៈគាត់បានវិញខ្លះ​ តាំង គីមឡេង»។ យ៉ាងណាមិញសង្ឃឹមថាសប្បុរសជនដែលបានឃើញមេត្តាជួយដល់រូបគាត់ផង ដើម្បីឲ្យគាត់បានត្រលប់ទៅប្រទេសគាត់វិញ៕