ទីបំផុតរឿង Fast & Furious Presents: Hobbs & Shaw (បេសសកម្មពិសេស) បានមកដល់រោងភាពយន្តលេជិនហើយ ដោយភាពយន្តហូលីវូដនេះបាននិយាយពីតួអង្គ Luke Hobbs សម្តែងដោយ Dwayne Johnson និង Deckard Shaw សម្តែងដោយ Jason Statham ដែលជាសត្រូវនឹងគ្នាកាលពីវគ្គមុន ក៏ត្រូវមកចាប់ដៃគ្នាសង្គ្រោះពិភពលោក។ បន្ទាប់ពី Hattie Shaw ជាភ្នាក់ងារ MI6 ត្រូវបានមេរោគជាអាវុធនាំភាពវិនាសមកពិភពលោក ចូលក្នុងខ្លួន ហើយនាងក៏ត្រូវបានពួកភេរវករដឹកនាំដោយ Brixton Lore សម្តែងដោយ Idris Elba តាមចាប់ខ្លួននាង ដើម្បីទទួលបានមេរោគនោះយកមកធ្វើជាអាវុធប្រល័យលោកកម្សត់ពួកទន់ខ្សោយ។ ដូច្នេះហើយមានតែ Hobbs និង Shaw ដែលអាចតាមការពារHattie Shaw ជាភ្នាក់ងារ MI6 និងយកមេរោគចេញពីក្នុងខ្លួន ហើយការពារកុំឲ្យមនុស្សអាក្រក់ដណ្តើមបាន។

ខ្សែភាពយន្តនៅក្នុងចក្រវាឡ Fast & Furious នេះអាចនឹងឲ្យលោកអ្នកប្លែកភ្នែកដោយមានឈុតវាយប្រហារ វាយតប់គ្នា ដោយកម្លាំងបាយ ការបើកឡានពោរពេញដោយបច្ចេកទេស ឈុតឆាកនានាដែលធ្វើឲ្យលោកអ្នករំភើប ស្រែកហ៊ោ ស្ទុះងើបពីកៅអីមិនខាន។ គួររំលឹកថា Fast & Furious បេសសកម្មពិសេស នឹងចាប់ផ្តើមចាក់បញ្ជាំងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅរោងភាពយន្តលេជិន គ្រប់សាខា៕