កាលពីព្រឹកមិញនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយមានករណីនារីស្រីរូបស្រស់មួយរូបត្រូវកង់បីធ្វើស៊ីដោយបានបង្ហោះថា៖ «លទ្ធផលអាណិតវា សុំគិតគីឡូធម្មតា ក៏គិតតាមវា តែចុងក្រោយវាធ្វើសុីសាហាវ! ម៉ាអាឆ្កែ ជិះតែក្នុងភ្នំពេញសោះ អស់ ១៥០គីឡូដី ដែលមានអត់? ចាំស្លាកលេខហែងទុកមួយម៉ាអាប្រែត ហែងបោកគីឡូអញឲ្យហែងសុីទៅ ១២០០រៀល គុណនឹង ១៥០គីឡូ ១៨០,០០០រៀល»។

ដោយនារីដែលអះអាងថាត្រូវអ្នករត់កង់បីឥណ្ឌាធ្វើស៊ីអស់លុយយ៉ាងសន្ធឹកនេះ បានឲ្យដឹងថាខ្លួនដំបូងឡើយជិះចេញពីផ្ទះ បូរីមហាសែនសុខ ទៅឈូកវ៉ា ហើយក៏ទៅតាមវេងស្រេង បន្ដបត់ទៅផ្លូវ 2004 អាសុីអាគ្នេយ៍ ហើយជិះតាម 271 ទៅដល់ផ្សាប៉េសេ ហើយឡើងទៅផ្លូវ 371ទៅប៉េងហួត បឹងស្នោ ហើយបកចូលក្រុងវិញ ជិះទៅបឹងកេងកង ជិះទៅទួលស្លែង បន្តទៅអូឡាំពិក បកទៅទួលស្វាយព្រៃ ទៅផ្សារដើមគ បកមកពេទ្យចិន ហើយទៅវត្តទួលសង្កែ ហើយត្រឡប់មកផ្ទះវិញ។ ហើយកញ្ញាបានបញ្ជាក់ថាកញ្ញាក៏ធ្លាប់ជិះបែបនេះដែរ ដោយខាងកង់បីឥណ្ឌាផ្សេងទៀតគិតត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ។

នាងបន្តបន្ថែមថា ៖ «PassApp ដែលធ្លាប់ឌុបខ្ញុំគឺដឹងហើយ នៅម្ដុំឈូកមាសខ្ញុំជិះអស់ ៣,០០០៛ ក៏ខ្ញុំអោយ ៥,០០០៛ដែរ បើចាំខ្ញុំវិញគឺដឹងតែ ១$ ថែមអោយគាត់រហូត ព្រោះអាណិតហើយ ហើយក៏មិនច្រើនដែរ លុយប៉ុណ្ណឹង សំរាប់អោយពួកគាត់ដែលល្អៗ មិនជិះវាងផ្លូវ សុីគីឡូ។ អគុណសំរាប់ពូពូ តុតុមួយចំនួនធំដែលមានទឹកចិត្តល្អ ក្រុមហ៊ុន PassApp នឹង Grab មិនបានពាក់ពន្ធ័ជាមួយរឿងនោះទេ គឺបុគ្គលតែម្នាក់ប៉ុណ្ណោះ»។

ពេលនេះខាងអ្នករត់កង់បីឥណ្ឌាឈ្មោះថា បង សុយ ដែលជាម្ចាស់់កង់បីស្លាកលេខ ភ្នំពេញ 1GS-0804 បានបកស្រាយថា «ខ្ញុំដឹកគាត់តាំងពីម៉ោង ១០ព្រឹករហូតដល់ម៉ោង៦ល្ងាច គាត់ដឹកឥវ៉ាន់ ហើយដើរដាក់ច្រើនកន្លែង ដាក់គីឡូ១២០០រៀល អស់១៥០គីឡូ ស្មើ១៨ម៉ឺន ប៉ុន្តែខ្ញុំយក ១៤ម៉ឺនទេ»៕