បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ឡានក្រឡុកសុីមង់ត៍ ជាដើម។

យ៉ាងណាមិញនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះក៏មានវីដេអូខ្លីដែលពលរដ្ឋថតបានបង្ហាញនូវករណីហួសចិត្តមួយដែល អ្នកបើកបររថយន្តក្រឡុកសុីមង់ត៍មួយគ្រឿង បើកបញ្ច្រាស់ផ្លូវ មិនញញើតនិងមិនស្តាប់ការបញ្ជាចរាចរណ៍របស់សមត្ថកិច្ច ថែមទាំងធ្វើការស្រែកតបតទៅកាន់សមត្ថកិច្ច ក្នុងពេលដែលចរាចរណ៍កំពុងកកស្ទះនៅផ្លូវឃ្លាំងលើ ក្រុងព្រះសីហនុ ។

ករណីនេះហើយដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុមួយចំនួនទៀត នាំអោយកកស្ទះចរាចរណ៍ចរាចរណ៍ញឹកញាប់នៅក្រុងព្រះសីហនុ ពិសេសចំណុចផ្លូវឃ្លាំងលើ ដែលជាច្រកផ្លូវតែមួយគត់ ចេញ ចូល ក្រុងព្រះសីហនុ ក្នុងពេលដែលមានយានយន្តកាន់តែច្រើនឡើង ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង