កាលពីថ្មីៗនេះរូបភាពជាច្រើនសន្លឹកដែលត្រូវបានចែករំលែកដោយទំព័រ Miss Cambodia បវរកញ្ញាកម្ពុជា បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែសុទ្ធសឹងជារូបភាពសិចស៊ី ជាពិសេសគឺចំពោះម៉ូដែលបុរសដែលមានរូបរាងអាក្រាតកាយ។ យ៉ាងណាមិញទំព័រខាងលើក៏បានបង្ហោះសារបញ្ជាក់ថានេះគឺជារូបភាពបែបសិល្បៈនោះទេ៖ «រូបថតសិល្បៈ របស់តារាកម្ពុជា បើយើងមិនឈានដើរ ធ្វើម្ដេចរាប់បានជំហានទីមួយ? បើអ្នក ជាអ្នកប្រកាន់រឿងវប្បធម៌ ឬជាអ្នកវប្បធម៌ជ្រុលនិយម សូមមេត្តាអូសរំលងដោយក្ដីអនុគ្រោះផងចុះ! កុំខមិនដោយខ្វះភាពថ្លៃថ្នូរអី! គួរចេះបែងចែក ថាអ្វីជារូបភាពបែបសិល្បៈ!»។

គេសង្កេតឃើញមានមហាជនជាច្រើនបានសម្តែងការគាំទ្រ ដោយឡែកមហាជនមួយចំនួនទៀតក៏សម្តែងការមិនពេញចិត្តជាខ្លាំង។ ក្នុងនោះតារាស្រី ដេននី ក្វាន់ ក៏បានចេញប្រតិកម្មផងដែរ ដោយនាងបានសរសេររៀបរាប់ថា៖ «នេះបេីដេននីក្វាន់ជាម្ចាស់រូបវិញ ច្បាស់ណាស់គឺមានអាថោកខ្លះចេញមុខជាន់ងេីបមុខមិនរួចទៀតហេីយ ដោយសំអាងថាខ្លួនជាអ្នកស្រលាញ់វប្បធម៌ ប្រពៃណី…ព្រោះកន្លងមកខ្ញុំគ្រាន់តែទៅលេងសមុទ្រស្លៀកប៊ីគីនី ក៏វាទេីសវាថាដោយសារខ្ញុំទេីបមានការរំលោភសំលាប់ ចុះទំរាំខ្ញុំថតបែបនេះតេីលោកវប្បធម៌អែងចោតខ្ញុំយ៉ាងមិចវិញទៅ??? ជួយប្រាប់ផង កុំពូកែតែព្រុសនិងយករូបខ្ញុំទៅផុសជំរាបដល់ថ្នាក់លេីពេកអី. រៀនបែកចែកអោយដាច់ផងណាលោក….!»៕