ទេព បូព្រឹក្ស តារាចម្រៀងស្រីដែលនិយមលេងស្តាយតុបតែងខ្លួនប្លែកទៅតាមបែបយុវវ័យ អាចច្រៀង និងរាំបានយ៉ាងរស់រវើក។ ថ្មីៗនេះសង្កេតឃើញថា ទេព បូព្រឹក្ស ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលនាងបញ្ចេញបទ “WHAT YOU WANNA DO” ទៅក្នុងបណ្តាញសង្គម ជាមួយចង្វាក់ភ្លេងបែបថ្មីខុសពីសព្វមួយដងដែលជាចង្វាក់ញាក់។

ចម្រៀងមួយបទនេះហាក់ទទួលបានការពេញចិត្ត និងគាំទ្រជាខ្លាំង ជាពិសេសគឺចំពោះប្រិយមិត្តអ្នកគាំទ្ររូបនាងផ្ទាល់តែម្តង ជាពិសេសគឺគ្រប់គ្នាចង់ទស្សនា MV ផ្លូវការមួយបទនេះ ព្រោះតែតារាស្រីរូបនេះ បានសន្យាថានាងនឹងពាំនាំយកនូវស្តាយថ្មីៗមកចែកជូនប្រិយមិត្ត។ មិនខុសពីការរំពឹងទុកនោះឡើយ MV ផ្លូវការរបស់បទ “WHAT YOU WANNA DO” គឺពិតជាប្លែកភ្នែក ប្លែកអារម្មណ៍ពិតមែន ជាពិសេសគឺ ទេព បូព្រឹក្ស តែងខ្លួនស្តាយថ្មីៗប្លែកៗជាច្រើនម៉ូដ ច្រើនបែប គួរឲ្យចាប់អារម្មណ៍។ តោះទស្សនាទាំងអស់គ្នា៖