រិន សាវ៉េត តារាចម្រៀងប្រុសដែលប្រឡូកសិល្បៈអស់មករយៈពេលជាង១០ឆ្នាំ ជាមួយទឹកដមសម្លេងដ៏ពីរោះ ជាពិសេសគឺការបកស្រាយចម្រៀងបទមរតកដើម។ ថ្មីៗនេះតារាប្រុសរូបនេះហាក់ពុំសូវមានចម្រៀងថ្មីៗនៅលើទីផ្សារប៉ុន្មាននោះឡើយ តែគេតែងសង្កេតឃើញរូបលោកចេញតាមកម្មវិធីផ្សេងៗជាញឹកញាប់។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្ងាត់ៗស្រាប់តែតារាចម្រៀងប្រុសរូបនេះដឹកដៃគូស្នេហ៍ក្រាបសំពះផ្ទឹមភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ​ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ។ គេសង្កេតឃើញថាមហាជនជាច្រើន និងសិល្បករ សិល្បការិនី រួមអាជីពបានសំដែងការអបអរដល់រូបលោក និងគូដណ្តឹង ដោយជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕