ក្រោយពីផ្ទុះរូបថតជាច្រើនសន្លឹករបស់តារាបង្ហាញម៉ូដស្រី នៅ គីមមួយ ជាមួយម៉ូដែលបុរសបរទេសក្នុងភាពអាក្រាតកាយ ដោយរងការខ្សឹបខ្សៀវជជែកវែកញែកជាខ្លាំង។ ក្នុងនោះសិល្បករ សិល្បការិនីជាច្រើនរូបក៏បានបញ្ចេញយោបល់នៅក្នុងបណ្តាញសង្គមផងដែរ ដោយមានអ្នកគាំទ្រ និងមិនគាំទ្រ។

យ៉ាងណាមិញលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញយោបល់ដូចគ្នា ដោយគាត់បានសរសេររៀបរាប់ថា៖ «ក្នុងនាមខ្ញុំបាទជាសមាជិកក្រុមប្រឹក្សាពិន័យ​ និងលើកសរសើរ​ របស់ក្រសួងវប្បធម៌​ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់​ សមាគមសិល្បករខ្មែរ​ សំណូមពរឱ្យតារា​បង្ហាញ​ម៉ូដ នៅ គី​ម​មួយ លុបរូបដែលបានផុសថ្មីៗនេះ​ ចេញពីបណ្ដាញសង្គម​ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់សីលធម៌​ និងវប្បធម៌ខ្មែរយ៉ាងខ្លាំង»៕