ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ដូច្នេះហើយអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី បានធ្វើការបង្ហោះនូវករណីមួយទៀត ដែលកុមារីអាយុ៨ឆ្នាំ ត្រូវឪពុកបង្កើតរំលោភនៅពេលម្តាយចេញទៅធ្វើការនៅរោងចក្រ។

អ្នកស្រីបានសរសេររៀបរាប់ថា ៖ “វាពិតជាឈឺចាប់ខ្លាំងណាស់ដែលក្មេងស្រីម្នាក់អាយុទេីបតែ ៨ឆ្នាំ ត្រូវឪពុកបង្កេីតរំលោភតាំងពីអាយុ ៥ឆ្នាំជាមួយបងស្រីខ្លួន នាងត្រូវឳពុកបង្ខំអោយធ្វេីអ្វីដែលសូម្បីតែខ្ញុំក៏មិនហានស្តាប់ ពេលដែលនាងមិនបានបំពេញតណ្ហាអោយឪពុកត្រូវពុកតិរិឆ្ឆានវាយដុំ ធ្វេីបាប បង្ខាំងមិនអោយចេញពីផ្ទះ។ ហេីយវីដេអូនេះ នាងរៀបរាប់ពីភាពឈឺចាប់ដែលពុកនាងធ្វេីបាបនាង ដេីម្បីគោរពអ្នកស្តាប់នាងខ្ញុំបានកាត់នៅរាល់ការឈឺចាប់ទុកសោក ទង្វេីមិនគប្បីដែលឪពុកតិរិឆ្ឆានមកលេីកូន។ ករណីនេះគឺដោយសារពុកតិរិឆ្ឆានបានមេីលរូបស្រេីបស្រាលរបស់នាងស្រីមួយចំនួនដែលគ្មានភាពអៀនខ្មាស់”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖