អ្នកនិពន្ធទំនុកច្រៀង​ និងដឹកនាំសម្តែងល្បីឈ្មោះប្រចាំក្រុមហ៊ុនហង្សមាស លោក ជុំ សំអង ដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់នូវស្នាដៃនិពន្ធទំនុកច្រៀងបទល្បីៗដូចជាបទ “ម៉ាប់ៗ” និងបទ “ហាម” ជាដើម។ ភាគច្រើនគ្រប់ស្នាដៃចម្រៀង និង MV ល្បីយើងតែងស្គាល់តារាចម្រៀង និងតារាសម្តែង ខណៈពេលដែលអ្នកដឹកនាំ និងអ្នកនិពន្ធ យើងបានឃើញត្រឹមឈ្មោះប៉ុណ្ណោះ។

យ៉ាងណាមិញអ្វីដែលលោក ជុំ សំអង ធ្វើឲ្យមហាជនកោតសរសើរនោះគឺ ក្រៅពីការងាដឹកនាំនិពន្ធ លោកក៏ជាយុវជនសកម្មមួយរូបក្នុងការងារសង្គមផងដែរ។ តាមរយៈប្រភពទំព័រផ្លូវការរបស់លោកបានរៀបរាប់ឲ្យដឹងថា «ក្រៅពីការងារនិពន្ធ​ ដឹកនាំសម្តែង​ និងការងារជាមន្ត្រីរាជការ​ ថ្ងៃទំនេរខ្ញុំបានចូលរួមការងារសង្គម​ ដោយផ្តល់ក្តីស្រលាញ់​ ចែករំលែកចំណេះដឹង​ បទពិសោធន៍​ និងផ្តល់កម្លាំងចិត្ត​ ដល់កុមារកំព្រា​ ចាស់ជរា​ ជនទីទាល់ក្រ​ និងកុមាររងគ្រោះដោយប្រការផ្សេងៗ»៕