អតីតបេក្ខភាពក្នុងកម្មវិធី IDOL SCHOOL នាង Seo Herin ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបង្ហាញការតុបតែងខ្លួនពីក្មេងស្រី មកក្លាយជានារីមានរូបរាងស៊ិចស៊ី ផាត់មុខម្ស៉ៅក្រាស់ៗស្ទើរតែមិនគួរឲ្យជឿថាជាមនុស្សតែមួយ។ នាង Seo Herin ធ្លាប់ជា Trainee នៅក្នុងផលិតកម្ម SM និងបានបង្ហាញខ្លួននៅក្នុង Mickey Mouse Club របស់ Disney Channel ព្រមទាំងមានភាពល្បីល្បាញនៅក្នុងកម្មវិធី Idol School របស់ Mnet កាលពីឆ្នាំ២០១៧។

កំឡុងពេលប្រកួតកម្មវិធីនោះ នាង Seo Herin ទទួលបានការគាំទ្រខ្លាំងព្រោះតែមានរូបរាងស្រស់ស្អាត ស្នាមញញឹម មុខមាត់ស្រទន់ញញឹមស្រស់ ហើយបន្ទាប់ពីបានបាត់មុខអស់រយៈពេល២ឆ្នាំ នាងក៏បានបង្ហោះរូបភាពថ្មីបង្ហាញពីការផ្លាស់ប្តូរការតុបតែងខ្លួនបែបថ្មី ដែលនាងបានស្លៀកពាក់បែបស៊ិចស៊ី ផាត់មុខក្រាស់ៗ ដែលធ្វើឲ្យអ្នកគាំទ្រមិនតិចទេបានកោតសរសើរចំពោះការតុបតែងខ្លួនថ្មីបែបនេះ៕