បេក្ខជនក្រុមដំបូងឡើងមកប្រកួតវគ្គ BootCamp បានបទចម្រៀង “ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា?” មានតែ៤នាក់ប៉ុណ្ណោះដែលជាប់
X-Factor August 4, 2019 sovann khmernote

ទីបំផុតកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-factor Cambodia បានមកដល់វគ្គជម្រុះ BootCamp ដែលជាវគ្គជម្រុះដ៏តានតឹង។ ដោយបេក្ខជនបេក្ខនារីដែលជាប់នៅក្នុងវគ្គ Judge Audition នឹងត្រូវរើសចម្រៀង បេក្ខជន បេក្ខនារីណាដែលចាប់បានចម្រៀងដូចគ្នា នឹងត្រូវបញ្ជូលជាក្រុម ដើម្បីឡើងប្រកួតជាបន្ត​។ យ៉ាងណាមិញក្រុមដំបូងដែលឡើងមកប្រកួតវគ្គជម្រុះ BootCamp មានបេក្ខជនទាំង៥មានឈ្មោះ វិសាល – ប៊ុនណា – ប៊ុនរ័ត្ន និងក្រុម TOP BAND ដែលចាប់បានចម្រៀងបទ “ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា?”។ ដោយអ្នកទាំង៥ធ្វើបានយ៉ាងល្អ ប៉ុន្តែមានតែបេក្ខជន៤រូបប៉ុណ្ណោះអាចទៅកាន់វគ្គបន្ត ដោយបេក្ខជន ប៊ុនណា មិនអាចបន្តទៅកាន់វគ្គបន្ទាប់៕