ទីបំផុតកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-factor Cambodia បានមកដល់វគ្គជម្រុះ BootCamp ដែលជាវគ្គជម្រុះដ៏តានតឹង។ ដោយបេក្ខជនបេក្ខនារីដែលជាប់នៅក្នុងវគ្គ Judge Audition នឹងត្រូវរើសចម្រៀង បេក្ខជន បេក្ខនារីណាដែលចាប់បានចម្រៀងដូចគ្នា នឹងត្រូវបញ្ជូលជាក្រុម ដើម្បីឡើងប្រកួតជាបន្ត​។

យ៉ាងណាមិញក្រុមទី២ដែលឡើងមកប្រកួតវគ្គជម្រុះ BootCamp ជាបន្ទាប់មានបេក្ខជន និងបេក្ខនារីទាំង៥មានឈ្មោះស្រីខេ – ច័ន្ទឆដា – នភាល័យ និងក្រុម X2B ដែលចាប់បានចម្រៀងបទ “អូនទៅបានបើបងដេញ” ជាបទចម្រៀងលោក ឆន សុវណ្ណរាជ។ ដោយអ្នកទាំង៥ធ្វើបានយ៉ាងល្អ ប៉ុន្តែមានតែបេក្ខជន៤រូបប៉ុណ្ណោះអាចទៅកាន់វគ្គបន្ត ដោយបេក្ខនារី ស្រីខេ មិនអាចបន្តទៅកាន់វគ្គបន្ទាប់៕