កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-factor Cambodia បានមកដល់វគ្គជម្រុះ BootCamp ដែលជាវគ្គជម្រុះដ៏តានតឹង។ ដោយបេក្ខជនបេក្ខនារីដែលជាប់នៅក្នុងវគ្គ Judge Audition នឹងត្រូវរើសចម្រៀង បេក្ខជន បេក្ខនារីណាដែលចាប់បានចម្រៀងដូចគ្នា នឹងត្រូវបញ្ជូលជាក្រុម ដើម្បីឡើងប្រកួតជាបន្ត​។

យ៉ាងណាមិញក្រុមដែលឡើងមកប្រកួតវគ្គជម្រុះ BootCamp បន្ទាប់មានបេក្ខជនទាំង៦រូបមានឈ្មោះ ម៉ារ៉ាឆី – សុខកញ្ញា – ក្រុម 35 និងក្រុម Two Sisters។ ដោយអ្នកទាំង៦បានធ្វើការបកស្រាយបទជាភាសាអង់គ្លេសចំណងជើង Take Me To Your Heart ដោយគួរឲ្យសោកស្តាយសម្រាប់បេក្ខនារី សុខកញ្ញា និងក្រុមនារីTwo Sisters ដែលមិនអាចបន្តទៅវគ្គបន្ទាប់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖