ទីបំផុតកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-factor Cambodia បានមកដល់វគ្គជម្រុះ BootCamp ដែលជាវគ្គជម្រុះដ៏តានតឹង។ ដោយបេក្ខជនបេក្ខនារីដែលជាប់នៅក្នុងវគ្គ Judge Audition នឹងត្រូវរើសចម្រៀង បេក្ខជន បេក្ខនារីណាដែលចាប់បានបទចម្រៀងដូចគ្នា ឬមានការផ្លាស់ប្តូរ នឹងត្រូវបញ្ជូលជាក្រុម ដើម្បីឡើងប្រកួតជាបន្ត​។

យ៉ាងណាមិញក្រុមដែលឡើងមកប្រកួតវគ្គជម្រុះ BootCamp ជាបន្ទាប់មានបេក្ខជន និងបេក្ខនារីទាំង៨រូបមានឈ្មោះផាន់នី – ដាណុច ក្រុម៖ SPY – TMT ដែលចាប់បានចម្រៀងបទ “លើកទីមួយ” ជាបទចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា។ ដោយអ្នកទាំង៨ធ្វើបានយ៉ាងល្អ ប៉ុន្តែមានតែបេក្ខជន៦រូបប៉ុណ្ណោះអាចទៅកាន់វគ្គបន្ត ដោយបេក្ខនារី ផាន់នី និងបេក្ខជន ដាណុច មិនអាចបន្តទៅកាន់វគ្គបន្ទាប់៕