ទីបំផុតកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-factor Cambodia បានមកដល់វគ្គជម្រុះ BootCamp ដែលជាវគ្គជម្រុះដ៏តានតឹង។ ដោយបេក្ខជនបេក្ខនារីដែលជាប់នៅក្នុងវគ្គ Judge Audition នឹងត្រូវរើសចម្រៀង បេក្ខជន បេក្ខនារីណាដែលចាប់បានចម្រៀងដូចគ្នា នឹងត្រូវបញ្ជូលជាក្រុម ដើម្បីឡើងប្រកួតជាបន្ត​។

យ៉ាងណាមិញក្រុមដែលឡើងមកប្រកួតវគ្គជម្រុះ BootCamp ជាបន្ទាប់មានបេក្ខជន និងបេក្ខនារីទាំង៣មានឈ្មោះដាលីន – ផានិត – វ៉ាត វ៉ាន់ ដែលចាប់បានចម្រៀងបទ “Because I Love You” ជាបទចម្រៀងកញ្ញា សុខ សីឡាលីន។ ដោយអ្នកទាំង៣ធ្វើបានយ៉ាងល្អ ប៉ុន្តែគួរឲ្យសោកស្តាយដែល ផានិត មិនអាចបន្តទៅកាន់វគ្គបន្ទាប់៕