ក្រោយពីបញ្ចប់វគ្គ Judge Audition បួនសប្តាហ៍កន្លងទៅ កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានបញ្ចេញនូវវគ្គថ្មីមួយទៀតឈ្មោះថា Bootcamp ដែលតម្រូវឲ្យបេក្ខជានទាំងអស់ចាប់ផ្លាកចម្រៀងដែលខ្លួនត្រូវច្រៀង ដោយបេក្ខជនទាំងអស់គ្មានសិទ្ធកែប្រែបទចម្រៀងនោះឡើយ បើអ្នកចាប់បានបទប្រុសត្រូវច្រៀងតុងមនុស្សប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងតុងមនុស្សស្រី។

បេក្ខជនជាច្រើននាក់បានធ្វើបានយ៉ាងល្អ តែក៏មានអ្នកធ្វើមិនល្អត្រូវចាកចេញពីកម្មវិធីដូចគ្នា។ ដោយឡែកមិនខុសគ្នានោះដែរ បេក្ខជន៦នាក់បានមកចាប់ដៃគ្នាច្រៀងចម្រៀងមួយបទ ចំណងជើងថា “សម្រែកបេះដូង” ដែលជាសំនៀងដើមរបស់លោក ខាន់ ជែមស៍ ដោយមានការចូលរួមក្រុមពីបេក្ខជន ស៊ីណេត ចាន់រ៉ុង ចំរើន និងក្រុម One Dream។ អ្នកទាំង៦ធ្វើបានយ៉ាងល្អជាមួយចម្រៀងមួយបទនេះ ជាពិសេសបេក្ខជន ចំរើន ដែលធ្វើឲ្យគណកម្មការសរសើរមិនដាច់ពីមាត់ អាចឆ្លងផុតទៅវគ្គបន្តជាមួយក្រុម One Dream ខណៈពេលដែល ចាន់រ៉ុង និង ស៊ីណេត ត្រូវចាកចេញពីកម្មវិធីទាំងសោកស្តាយ ព្រោះសមត្ថភាពអ្នកទាំងពីរជាមួយបទនេះនៅមានកម្រិតនៅឡើយ៕