កាលពីវគ្គ Judge Audition ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កន្លងទៅនេះ បេក្ខជនចំនួន៣នាក់ ជា សុភាព, ហេង សុវណ្ណនរៈ និង នួន រចនា សាងភាពលេចធ្លោជាខ្លាំង ដោយអ្នកទាំង៣មានលក្ខណៈពិសេសរៀងខ្លួន។ ចូលមកដល់វគ្គ BootCamp នេះ អ្នកទាំងបីបានមកប៉ះគ្នាជាមួយបទ “សង្សារតារា” ដែលជាសំនៀងដើមរបស់តារាចម្រៀងសម្លេងធ្ងន់ ឆាយ វីរៈយុទ្ធ។

ជាមួយការបកស្រាយបទ “សង្សារតារា” នេះកម្លោះសង្ហាទាំង៣ ហាក់ធ្វើបានពុំសូវល្អដូចកាលពីវគ្គមុនប៉ុន្មាននោះឡើយ ដោយ នរៈ ហាក់នៅខ្វះទម្ងន់នៃសម្លេង ខណៈពេលដែល សុភាព ហាក់នៅខ្វះមនោសញ្ចេតនា ចំណែកឯ រចនា ដូចជាធ្វើបានល្អជាងបេក្ខជន២នាក់ទៀត។ ព្រោះតែយល់ឃើញបែបនេះបានធ្វើឲ្យគណៈកម្មការឆ្នើមទាំងបួន ផ្តល់ឱកាសឲ្យ រចនា បន្តទៅវគ្គខាងមុខ ចំណែកឯ ជា សុភាព និង ហេង សុវណ្ណនរៈ ត្រូវចាកចេញពីកម្មវិធី៕