ចូលមកដល់វគ្គ BootCamp នៃកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ស្ថានការណ៍ហាក់កាន់តែតានតឹងឡើង ព្រោះតែវាជាវិញ្ញាសារថ្មីមួយដែលលំបាក ដែលតម្រូវឲ្យបេក្ខជនទាំងអស់ឆ្លងកាត់។ បេក្ខជនជាច្រើននាក់បានធ្វើយ៉ាងល្អក្នុងវគ្គ Judge Audition បែរជាត្រូវជម្រុះចេញពីកម្មវិធីព្រោះតែការធ្វេសប្រហែសរបស់ពួកគេ ចំណែកអ្នកដែលមិនទាន់បញ្ចេញសមត្ថភាពហាក់កាន់តែព្រួយខ្វល់ចិត្ត។

ស្រីស្អាតទាំងប្រាំរូបមកពីតំបន់ខុសៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា បានមកប្រទះជួបគ្នាបកស្រាយចម្រៀងមួយបទចំណងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង” ដែលជាបទដ៏ល្បីរបស់តារាចម្រៀងស្រីរូបស្រស់ សុខ ស្រីនាង។ អ្នកទាំង៥ហាក់ធ្វើបានយ៉ាងល្អ ដោយក្នុងចំណោមពួកគេមានបួននាក់អាចបន្តទៅវគ្គខាងមុខ ខណៈពេលដែលបេក្ខនារី លៀង សីហា ដែលជាអ្នកចម្រៀងបុរាណផ្លាស់ប្តូរមកច្រៀងសម័យនោះត្រូវចាកចេញពីកម្មវិធី ព្រោះតែនាងបានសាងកំហុសក្នុងពេលបញ្ចេញសមត្ថភាព៕