សង្កេតឃើញថាចូលមកដល់វគ្គ BootCamp នៃកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក​ X Factor Cambodia បេក្ខជននីមួយៗមិនអាចធ្វេសប្រហែសបានឡើយ ព្រោះកាលពីវគ្គមុនអ្នកធ្វើបានល្អ ចូលមកដល់វគ្គនេះគឺត្រូវជម្រុះចេញភាគច្រើនព្រោះតែការធ្វេសប្រហែស និងការសាងកំហុសរបស់ពួកគេ។

ដោយឡែកចូលមកដល់ក្រុមក្រមុំៗទាំងបួនដែលមានអាយក្មេងៗចន្លោះពី១៦ ទៅ១៩ឆ្នាំ បានមកប៉ះគ្នាជាមួយបទ “អ្នកមិនអន់ទេ” ដែលជាសំនៀងដើមរបស់ ឈីន រតនៈ។ លក្ខណៈពិសេសនៃបេក្ខនារីទាំងបួននេះគឺពួកគេមានពណ៌សម្លេងដូចគ្នា គឺធ្ងន់ និងធំ បែបមនុស្សពេញវ័យ បើទោះបីជាខ្លួននៅវ័យក្មេងក៏ពិតមែន ហើយចម្រៀងមួយបទនេះគឺហាក់ស៊ីនឹងសម្លេងរបស់ពួកគេជាខ្លាំង ដែលធ្វើបានល្អរហូតគណៈកម្មការកោតសរសើរ។ ដោយឡែកទន្ទឹមនឹងភាពជោគជ័យ នេះបេក្ខនារីម្នាក់ក្នុងចំណោមពួកគេទាំងបួនត្រូវបានជម្រុះចេញ ព្រោះតែនាងហាក់នៅធ្វើពុំទាន់បានល្អនៅឡើយ៕