កាលពីវគ្គ Judge Audition ស្រីស្អាត២រូបគឺ ជាតិ សុច្ចកា និង ចូវ មួយអេង បានសាងភាពលេចធ្លោជាខ្លាំង ដោយអ្នកទាំងពីរសុទ្ធតែជានារីដែលមានសម្រស់ស្រស់ស្អាត និងអាចច្រៀងបានពីរោះ ដោយឡែក យឹម វណ្ណឌី និង វ៉ាន់ ដាណេ កម្លោះសង្ហាទាំងពីរនាក់នេះក៏មិនអន់នោះដែរ ដោយសុទ្ធតែអ្នកមានសម្លេងខ្ពស់ និងច្រៀងបានយ៉ាងពីរោះ។

ចូលមកដល់វគ្គ BootCamp នេះអ្នកទាំងបួនបានមកប៉ះគ្នាជាមួយបទ “ឈឺចាប់មួយលានដង” របស់អ្នកនាង យក់ ឋិតរដ្ឋា សង្កេតឃើញថាមានផលលំបាកជាខ្លាំងសម្រាប់បេក្ខជនបុរសៗ ព្រោះតែបទនេះត្រូវប្រើប្រាស់តុងមនុស្សស្រី។ មិនថាយ៉ាងណាពួកគាត់ទាំងបួននៅតែអាចធ្វើបានល្អ ដោយច្រៀងបញ្ចប់ទៅដោយរលូន។ តែលទ្ធផលពិតជាគួរឲ្យសោកស្តាយជាខ្លាំង នោះគឺក្នុងចំណោមអ្នកទាំងបួន មានតែបេក្ខនារី ជាតិ សុច្ចកា តែប៉ុណ្ណោះ ដែលអាចឆ្លងផុតទៅវគ្គបន្ត ចំណែកឯ៣នាក់ទៀតត្រូវជម្រុះចេញ៕