កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ព្រះតេជគុណ តាក់ស៊ី ដែលជាអតីតតារាកំប្លែងល្បីឈ្មោះបានលាចាកសិក្ខាបទតាមប្រពៃណីសាសនាជាផ្លូវការហើយ ដោយសារតែអាការៈជម្ងឺរបស់លោកហាក់កាន់តែធ្ងន់ធ្ងរឡើងៗ។ ក្រោយពេលលាចាកសិក្ខាបទភ្លាមៗ នាយតាក់ស៊ី ត្រូវបានគេដឹងថាលោកត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្តង។

តាមរយៈលោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា «មុននេះបន្តិចព្រះតេជគុណ តាក់ស៊ី ត្រូវបាន សមាគមសិល្បករខ្មែរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។ បញ្ជាក់: ព្រះតេជគុណបានលាចាកសិក្ខាបទកាលពីព្រឹកមិញនេះ ខ្ញុំបាទនឹងបញ្ជូនព័ត៌មានថ្មីៗ អំពីស្ថានភាពជំងឺរបស់គាត់នៅយប់បន្តិចទៀត»។ យ៉ាងណាមិញមហាជនជាច្រើនក៏បានសម្តែងក្តីព្រួយបារម្ភដល់សុខភាពរបស់ នាយ តាក់ស៊ី ផងដែរ ដោយសង្ឃឹមថារូបលោកនឹងឆាប់បានធូរស្រាកស្រាន្តបន្ទាប់ពីទទួលការព្យាបាលរួច៕