ស្រស់ស្អាតមែនទែន! រកឃើញហើយ Miss Earth Cambodia 2019 ជាកីឡាការិនីបាល់ទាត់មួយរូប នឹងតំណាងកម្ពុជា ចេញទៅប្រកួតដណ្តើមមកុដ Miss Earth នៅប្រទេសហ្វីលីពីន ខាងមុខនេះ
សិល្បៈ August 6, 2019 naren khmernote

ថ្មីៗនេះស្ថាប័នបវកញ្ញាភពផែនដីកម្ពុជា​ បានប្រកាសជាផ្លូវការនូវបវកញ្ញាដែលនឹងតំណាងកម្ពុជាចេញទៅប្រកួត កញ្ញាឯកផែនដីឆ្នាំ ២០១៩ ( Miss Earth ) នៅប្រទេសហ្វីលីពីន នៅខែតុលា ខាងមុខនេះ។ កញ្ញា ថោង ម៉ាឡា គឺជាតារាបង្ហាញម៉ូដវ័យ ២០ ឆ្នាំ មកពីខេត្តកណ្តាល កញ្ញាគឺជា first runner up នៃការប្រកួត Miss Universe Cambodia ២០១៩ កញ្ញាទទួលបានតំណែងជា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ (Miss Earth Cambodia)។

កញ្ញាបានចូលរួមក្នុងការប្រកួតក្នុងស្រុកចំនួនពីរលើក ហើយទើបតែគ្រងម្កុដជ័យលាភីលេខ ២ first runner up កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ។ កញ្ញាមានភាពអំណត់អត់ធ្មត់ រឹងមាំ និងមានភាពជឿជាក់។ កញ្ញាក៏ជាកីឡាការិនីបាល់ទាត់មួយរូប ដែលបានហ្វឹកហាត់តាំងពីកុមារភាពមកម្លេះ ដោយលោកឪពុករបស់កញ្ញាផ្ទាល់ដែលជាគ្រូបង្វឹកមួយរូប។ កញ្ញាចង់ចូលរួមក្នុងការជួយអភិរក្សបរិស្ថាន ដោយលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងការសិក្សាកែច្នៃប្រើឡើងវិញ៕ ប្រភព៖ Miss Earth Cambodia