ថ្មីៗមានការភ្ញាក់ផ្អេីលមួយ ក្រោយពេលបានឃេីញយុវតីខ្មែរកម្ពុជាក្រោមយេីង ដែលរស់នៅខេត្តឃ្លាំងម្នាក់បានជាប់ Top5 ក្នុងការប្រកួត បវរកញ្ញាពិភពលោកវៀតណាម ( Miss World Vietnam ) ឆ្នាំ២០១៩ ហេីយថែមទាំងយកបទចម្រៀងខ្មែរទៅបង្ហាញលេីឆាកប្រកួតទៀតផង។

កញ្ញា Duong Thi Ngoc Thoa មានវ័យ២១ឆ្នាំ កម្ពស់ ១.៧២ ម៉ែត្រ មកពីខេត្តឃ្លាំង (Sóc Trăng) ទទួលបានការគាំទ្រខ្លាំងតាំងពីថ្ងៃដំបូងនៃការប្រកួតទទួលបានការបោះឆ្នោតច្រើនជាងគេក្នុងចំណោមបេក្ខនារី ដែលបានចូលរួមប្រកួត និងថ្ងៃផ្តាច់ព្រ័ត្រ កញ្ញាទទួលបានពានរង្វាន់ “Beauty and Compassion” , TOP 7 DANCES OF VIETNAM , Top 2 Sports beauties និង Top 5 MISS WORLD VIETNAM 2019 ។ គួររំលឹកថា MISS WORLD VIETNAM 2019 បានទៅលើ កញ្ញា Luong Thuy Linh មកពី  Cao Bang សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Team Cambodia / MissUniverseCambodia Fanpage