បេក្ខនារីកម្មវិធី X Factor Cambodia ឈ្មោះ លៀង ចាន់ឡា​ អាយុ១៧ឆ្នាំ មកពី កំពង់ឆ្នាំង មានជីវភាពខ្វះខាតត្រូវប្រកបរបរចិញ្ចឹមអ្នកម្តាយ ទោះបីជាជីវិតមានការតស៊ូ កម្សត់ ក៏ប្អូនតស៊ូ និងមានស្នាមញញឹមជានិច្ច។ យ៉ាងណាមិញនៅក្នុងវគ្គ BootCamp មហាជនបានសម្តែងក្តីអាណិតដល់ ចាន់ឡា ដែលឡើងមកប្រកួត ហើយមានការលើកឡើងថាប្អូនត្រូវអ្នកប្រកួតដូចគ្នាបញ្ចេញកាយវិការរើសអើង ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលបែបនេះ​ ក៏ឃើញមានមហាជនជាច្រើនមានចិត្តអាណិត បានប្រកាសស្វែងរកការទំនាក់ទំនងទៅប្អូនស្រី ចាន់ឡា ដើម្បីឧបត្ថម្ភជាសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួន ផាត់មុខធ្វេីសក់ឥតគិតថ្លៃ ដល់ប្អូនស្រី ចាន់ឡា រាល់ពេលមានកម្មវិធី។ នេះជាទឹកចិត្តដែលបងប្អូនខ្មែរមាន ដែលតែងតែជួយគ្នាទៅវិញទៅមក ហើយក៏សង្ឃឹមថាប្អូនស្រី ចាន់ឡា នឹងទទួលដំណឹងនេះ ហើយទទួលបានលទ្ធផលល្អក្នុងការប្រឡងចម្រៀងវគ្គជាបន្តបន្ទាប់ ព្រមទាំងទទួលបានភាពជោគជ័យក្នុងការឆាកជីវិត៕