ថ្មីៗនេះមានការចែករំលែកក្នុងបណ្តាញសង្គមដោយស្វែងរកសប្បុរសជនជួយប្អូនប្រុសពិការកំណើត កំព្រាឪពុកមានម្តាយជាអ្នកម៉ាស្សា ចង់បានរទេះថ្មីទុកធ្វើដំណើរ។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Chorn Ratanak បានរៀបរាប់ឲ្យដឹងថា៖ «PLEASE SHARE! ប្អូនម្នាក់នេះនៅផ្ទះខ្ញុំ! គាត់ជាជនពិការពីកំណើតហើយកំព្រាឪពុកទៀតម្ដាយគាត់មានរបរជាអ្នកម៉ាស្សា! គាត់ចង់បានរទេះថ្មីព្រោះវាចាស់ពេកពិបាកនឹងធ្វើដំណើរណាស់។ ថ្ងៃខ្លះគាត់ស្រែកយំថ្លង់ពេញភូមិព្រោះម្ដាយទៅធ្វើការបាត់ៗជួនកាលមួយយប់ទល់ភ្លឺក៏មាន។ សង្ឃឹមថាមានអ្នកជួយគាត់ផងទៅចុះ! អាចជួយគាត់តាមរយៈខ្ញុំផ្ទាល់ក៏បាន។ My ABA: 000454278»។ ប្រសិនបើបងប្អូនចង់ជួយរូបគាត់សូមធ្វើការទំនាក់ទំនងទៅបងប្រុសម្ចាស់គណនីខាងលើ ដើម្បីដឹងច្បាស់ពីព័ត៌មានលម្អិតនៃទីតាំងស្នាក់នៅរបស់គាត់៕