កាលពីថ្មីៗនេះរឿងរ៉ាវរិះគន់ការរើសអើងចំពោះបេក្ខនារី X Factor Cambodia លៀង ចាន់ឡា បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គម ដោយមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងប្រកាសផ្តល់ជំនួយដល់គាត់។ ក្នុងនោះម្ចាស់ហាង ប៊ីយូធីស្ទរ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Xiang Zobie ក៏បានប្រកាសចង់ជួយដល់រូបនាងផងដែរ។

ដោយលោកបានសរសេរនៅក្នុងបណ្តាញសង្គមថា «ប៉ុន្មានថ្ងៃនេះនៅលេីបណ្តាញសង្គម Facebook បានផុសពីព័ត៌មានទាក់ទងនិងគាត់ច្រេីនណាស់​ ទឹកមុខគាត់គួរឲ្យអាណិតមែនទែន​ ខ្ញុំចង់ជួបគាត់ផ្ទាល់ខ្លាំងណាស់​ ចង់ញាំបាយជាមួយគាត់​ ចង់និយាយលេងជាមួយគាត់​ ចង់ជួយគាត់គ្រប់សព្វបែបយ៉ាងតាមដែលគាត់ត្រូវការ​ មិនថាសំលៀកបំពាក់​ ថវិកា ការហូបចុក​ និងការតែងខ្លួនផ្សេងៗ​។ បេីសិនបេីគាត់បានឃេីញសូមអោយគាត់ទាក់ទងមកជួបខ្ញុំដោយផ្ទាល់​ ខ្ញុំសូមធានាថា​និងផ្លាស់ប្តូរគាត់អោយទៅជានារីម្នាក់ដែលស្រស់ស្អាត​ និងមានគ្រប់យ៉ាង»។

លោកក៏បាន Lives វីដេអូបកស្រាយបន្ថែមផងដែរថាលោកពិតជាចង់ជួយប្អូនដោយទឹកចិត្តពិតមែន សង្ឃឹមថាគាត់អាចជួបបេក្ខនរី លៀង ចាន់ឡា ឆាប់ៗនេះផងចុះ៕