ក្រោយពីផ្ទុះរឿងរើសអើងពណ៌សម្បុរចំពោះបេក្ខនារី X Factor Cambodia លៀង ចាន់ឡា ដែលបង្កការរិះគន់ពីសំណាក់មហាជនពេញបណ្តាញសង្គមរួចមក ម្ចាស់ហាងកែសម្ផស្សជាច្រើនបានប្រកាសស្វែងរកប្អូនស្រីដើម្បីផ្តល់ជំនួយជាសេវាកម្មផ្សេងៗ។

តាមរយៈប្រភពម្ចាស់ហាង ទីណា កែសម្ភស្សនិងប៉ាក់ផ្លុំចីញ្ចេីម បានឲ្យដឹងថា៖ «សួស្ដីឥលូវនេះប្អូនស្រី ចាន់ឡា បានមកដល់ហាង Tina Beauty care»។ ដោយគេសង្កេតឃើញថាប្អូនស្រី លៀង ចាន់ឡា ត្រូវបានម្ចាស់ហាងខាងលើធ្វើការកែសម្ផស្សជូននាងដោយមានទាំងការចាក់ខ្ទង់ច្រមុះ និងសេវាកម្មផ្សេងៗ។ យ៉ាងណាមិញយើងរង់ចាំមើលការកែប្រែរបស់គាត់ទាំងអស់គ្នាថា ចាន់ឡា នឹងប្រែប្រួលទៅជាស្រស់ស្អាតកម្រិតណានោះបន្ទាប់ពីទទួលសេវាកម្មកែសម្ផស្សនេះ៕