ញ៉ែម​ សុគន្ធ តារាសម្តែងប្រុសដែលមានបទពិសោធន៍សិល្បៈអស់មករយៈពេល១៥ឆ្នាំមកហើយ ដោយរូបលោកទទួលបានតំណែងជាតួអង្គសំខាន់ជាច្រើនរឿងមិនថា រឿងភាគទូរទស្សន៍ ឬ ខ្សែភាពយន្ត នោះឡើយ។ ថ្មីៗនេះលោក ញ៉ែម សុគន្ធ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយលោកបានសម្តែងជាតួអង្គ មាណព ក្នុងរឿង កូនពស់កេងកង របស់ស្ថានីយទូរទស្សន៍ហង្សមាស។

មុននេះបន្តិចស្រាប់តែយើងទទួលបានដំណឹងល្អពីលោក ញ៉ែម សុគន្ធ ថាភរិយារបស់លោកកំពុងពពោះកូនដំបូងហើយ។ ដោយលោកបានបង្ហោះរូបពិនិត្យផ្ទៃពោះនៅក្នុងបណ្តាញសង្គមជាមួយសារថា៖ «ប៉ូវហាន់នីតិច បន្ទាប់ពីពិនិត្យសុខភាព អោយមានកំលាំង និងសុខភាពល្អ ញុំាអោយច្រើន សំរាប់»៕