បន្ទាប់ពីបងប្អូនអ្នកលេងហ្វេសបុកមានការអាណិតអាសូរដល់ប្អូនស្រីចាន់ ឡា ហើយមានការឧបត្ថម្ភជាហូរហែមកក្នុងថ្ងៃនេះ ស្រាប់តែលោកអ៉ីណូ បានស៊ែរនៅអត្ថបទរបស់ខ្មែរណូតដោយបានបញ្ចេញមតិចង់ជួយប្អូនស្រី ដោយលើកទឹកចិត្តថា ឲ្យប្អូនខំប្រឹងបន្ត ទោះធ្លាក់ ឬជាប់ លោកអ៉ីណូនឹងនិពន្ធបទភ្លេងថ្មី ជូនគាត់២បទ ទុកជាអនុស្សាវរីយ៍។ លោកបានរៀបរាប់ថា៖

មិនថាជាប់រឺធ្លាក់មិនមានបញ្ហានោះទេ ខ្ញុំសូមជួយគាត់បន្តិចបន្តួចដោយទឹកចិត្តតាមសមត្ថភាពខ្ញុំ សូមទំនាក់ទំនងលេខគាត់ មកកាន់ខ្ញុំបាទអុីណូ ខ្ញុំនឹងនិពន្ធបទភ្លេងថ្មី ជូនគាត់២បទ ទុកជាអនុស្សាវរីយ៍។ សម្លេងល្អពីធម្មជាតិ ពីរោះ សំខាន់ការកែខៃបន្តិចតា ប៉ុន្តែបងចង់អោយប្អូនខំប្រឹង ដើម្បីអោយបានជាប់ជាប់រហូតគ្រប់វគ្គ រហូតដល់វគ្គផ្តាច់ព្រាត់ បងក៏ធ្លាប់ស្គាល់អារម្មណ៍អ្នកក្រដែរ ទោះបីពេលនេះបងមិនទាន់មានបានខ្លាំងក៏ដោយ តែអារម្មណ៍ខ្វះព្រឹក ខ្វះល្ងាចរស់នៅម្នាក់ឯងឆ្ងាយពីប៉ាម៉ាក់ស្គាល់ហើយ ច្រៀងមួយថ្ងៃបាន4$ ទៅ 5$ ប៉ុណ្ណោះ ( បងផ្តោតនិយាយតែរឿងជីវិតប្អូនទេណា មិនបានប៉ះពាល់ដល់ប្អូនៗណាទេ ) សូមអោយជោគជ័យទាំងអស់គ្នា អូនអូន ស៊ូស៊ូ ប្អូន៕