ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រុសដែលមានបទពិសោធន៍សិល្បៈជាង២០ឆ្នាំមកហើយ ដោយលោកក៏ជាគណៈកម្មការឆ្នើមមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ផងដែរ។ ថ្មីៗនេះស្របពេលដែលផ្ទុះការរិះគន់បេក្ខនារីៗបីរូបក្នុងកម្មវិធី X Factor Cambodia ដោយមហាជនបានចោទថាពួកគាត់បានបញ្ចេញការរើសអើងមិត្តរួមក្រុម លៀង ចាន់ឡា ដែលជាក្មេងស្រីក្រីក្រ ពុំស្អាត តែងខ្លួនពុំឡូយឆាយ លោក ណុប បាយ៉ារិទ្ធ ក៏ហាក់មិនអាចសម្ងំស្ងៀមដូចគ្នា។

ដោយគណៈកម្មការឆ្នើមរូបនេះបានឆ្លើយតបទៅវិញតាមរយៈខំមិនឆ្លើយឆ្លងថា៖ «ដល់រូបនេះអត់យកទៅផុសផងហ្អ៎! អីដែលល្អគេបិទភ្នែក ដល់តែគេបើកភ្នែកគឺបើកចាំរកមើលកន្លែងត្រូវទើស»។ លោកបន្ថែមថា៖ «គ្នានិយាយតាំងពីវគ្គដំបូង Judge Audition ថាគ្នាក្រ តែគ្នាអត់លំបាកទេ គ្នាតស៊ូ បើចង់ជួយមែនគួរតែជួយតាំងពីពេលហ្នឹង ឬគិតថាគ្នាមិនទាន់ល្បីដោយសារគ្មានអ្នកបំផុសបំផុល ដល់តែមានអ្នកផុសផលបានដណ្តើមគ្នាជួយ។ អ្នកខ្លះជួយពីចិត្តពីបេះដូងមែន តែអ្នកខ្លះផលប្រយោជន៍ខ្លួនឯងទេ ផេក Facebook មួយចំនួនក៏ចឹង»៕