ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរា២រូប ជាបងប្អូនបង្កើត រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ សព្វថ្ងៃបានអ្នកជិតខាងផ្តល់ជាបាយទឹក ហើយលោកយាយរស់នៅក្នុងផ្ទះដំបូលធ្លុះធ្លាយឃើញហើយគួរឲ្យសង្វេគជាពន់ពេក ។ ជីវិតរបស់លោកយាយទាំង២ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក Huy Ou Dom បានចុះទៅជួបលោកយាយទាំង២ផ្ទាល់ ដោយបានសរសេររៀបរាប់ថា ៖

“ម្តាយគេម្តាយយើង សូមបងប្អូនមេត្តាជួយពួកគាត់ផង! លោកយាយទាំងពីរនាក់បងប្អូនគ្មានសាច់ញាតិកូនចៅទេ ពួកគាត់រស់នៅក្នុងផ្ទះធ្លុះធ្លាយភ្លៀងទទឹករាល់ថ្ងៃ ខ្វះទាំងការហូបចុកឃើញហើយសង្វែគណាស់ ។ ដូច្នេះសូមបងប្អូនមេត្តាជួយផងតាមរយៈខ្ញុំបាទផ្ទាល់ 015302802 ; 017261613 បញ្ចាក់ លោកយាយទាំងពីរនៅ ភូមិឫស្សីកែវ ភូមិឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ “៕