កាលពីថ្មីៗនេះ អតីតតារាសម្តែងស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា សារ៉ាយ សក្ខណា បាននាំស្វាមី និងក្រុមគ្រួសារធ្វើដំណើរមកលេងកម្សាន្តនៅលើទឹកដីស្រុកកំណើតបង្កការភ្ញាក់យ៉ាងខ្លាំងដល់មហាជន។ បើទោះបីជាឃ្លាតពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក្តី តែប្រិយមិត្តអ្នកគាំទ្រជាច្រើនហាក់នៅតែនឹករលឹក និងដង្ហោយហៅ ដោយសង្ឃឹមថាថ្ងៃមួយរូបគាត់អាចនឹងវិលត្រលប់មកសម្តែងជាថ្មីម្តងទៀត។

ត្រលប់មកលេងស្រុកកំណើតលើកនេះ សារ៉ាយ សក្ខណា និងស្វាមី គឺថាឡូយឆាយមិនធម្មតានោះឡើយ ដោយអ្នកទាំងពីរមកសម្ពោធទីតាំងជំនួញថ្មីផង ព្រមទាំងដើរកម្សាន្តផង។ លើសពីនេះអ្នកនាង និងស្វាមី ក៏បានថតរូបនៅឯទឹកដីប្រាសាទអង្គរ ដោយតុបតែងខ្លួនបែបបុរាណខ្មែរជាព្រះបាទ ជ័យវរ្ម័នទី៧ ជាមួយនឹងព្រះនាង ឥន្ទ្រទេវី យ៉ាងស្រស់ស្អាត ស្រស់សោភាទាំងគូតែម្តង។ ចង់ដឹងច្បាស់ថាពួកគាត់ស្រស់ស្អាតកម្រិតណានោះទស្សនាទាំងអស់គ្នា៖