បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានបុរសម្នាក់បានធ្លាក់ជាប់ក្នុងគំលាតថ្មរយៈពេល៤ថ្ងៃហើយ ដោយសារតែចូលយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងនិងជាប់នឹងគំលាតថ្មតែម្តង។ ហេតុការណ៍នេះកើតឡើងនៅភ្នំជាប់សាលាបឋមហុងទឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ជនរងគ្រោះបានជាប់នៅក្នុងគំលាតថ្ម ៤ថ្ងៃមកហើយ ដោយអត់បានបាយ អត់បានទឹកផឹក ហើយអាជ្ញាធរទើបតែបានដឹងកាលពីយប់ថ្ងៃទី០៦ ខែសីហាម្សិលមិញ ខណៈនេះកំពុងតែមានការភ្ញាក់ផ្អើលដោយប្រជាជន និងអាជ្ញាធរកំពុងតែនៅកន្លែងកើតហេតុដើម្បីយកជនរងគ្រោះចេញ ៕ សូមទស្សនាវីដេអូដែលប្រិយមិត្តមានគណនីហ្វេសប៊ុក Chea Kry បានធ្វើការផ្សាយផ្ទាល់ចេញពីកន្លែងកើតហេតុ៖

ប្រភព ៖ Chea Kry