កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះរឿងរ៉ាវរិះគន់ការរើសអើងចំពោះបេក្ខនារី X Factor Cambodia លៀង ចាន់ឡា បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គម ដោយមានមហាជនជាច្រើនបានសម្តែងក្តីមិនពេញចិត្ត ព្រមទាំងប្រកាសផ្តល់ជំនួយ។ យ៉ាងណាមិញបេក្ខនារី លៀង ចាន់ឡា ក៏បានជួបជាមួយម្ចាស់ហាងកែសម្ផស្សទីណា ដោយនាងបានផ្លាស់ប្តូរមុខមាត់ថ្មីដោយការចាក់ចង្ការ ច្រមុះ និងបបូរមាត់ ព្រមទាំងសាក់ចិញ្ចើមផងដែរ។

ស្របពេលដែលការរិះគន់កាន់តែកើនឡើង ចំពោះបេក្ខនារី៣នាក់ទៀតដែលជាមិត្តរួមក្រុមរបស់ ចាន់ឡា បានធ្វើឲ្យបេក្ខជនម្នាក់ក្នុងក្រុម Thirty Five ដែលជាក្រុមប្រលងក្នុងកម្មវិធីនេះដូចគ្នាបានធ្វើការ Lives វីដេអូបកស្រាយការពិត ដោយមានការជម្រុញគាំទ្រពីគណៈកម្មការលោក ណុប បាយ៉ារិទ្ធ ផងដែរ។ បេក្ខជនរូបនោះបាននិយាយថា៖ «ដំបូងឡើយពេលខ្ញុំចូលប្រលង ខ្ញុំគិតថាអាចមានអ្នករឹកអ្នកអី តែដល់ពេលមែនទែនអត់ទេ បេក្ខជនទាំងអស់រួសរាយណាស់! ពេលដែលបានឃើញព័ត៌មានចាន់ឡា និងមិត្តរួមក្រុមចេញមក ខ្ញុំអត់សប្បាយចិត្តចំពោះអ្នកតែៗ ស្ករៗ ព្រោះតែខ្ញុំឃើញថាអ្នកទាំងបួនគាត់ស្រលាញ់គ្នាណាស់ ទៅណាមកណាមួយគ្នា ញ៉ាំបាយមួយគ្នា ចូលបន្ទប់ទឹកតែងខ្លួនឲ្យគ្នា ផាត់មុខឲ្យគ្នា អត់មានការរើសអើងដូចបងប្អូនចោទឡើយ»។ ចង់ដឹងរឹតតែច្បាស់បន្ថែមសូមទស្សនាវីដេអូខាងក្រោមនេះ៖