អន្ទិតនាយ តាក់ ស៊ី បានលាចាកសិក្ខាបទព្រោះតែមានបញ្ហាសុខភាព ជម្ងឺទឹកនោមផ្អែម និងបួសបានត្រឹមរយៈពេលខ្លី ទាំងដែលចិត្តស្រលាញ់ព្រះពុទ្ធសាសនាជាខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីក្រុមគ្រួសារបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមៈ បានរយៈពេលជាច្រើនថ្ងៃ នៅថ្ងៃនេះយោងតាមប្រភពព័ត៌មានបានឲ្យដឹងថានាយ តាក់​ ស៊ី​ បានធូរស្រាលហេីយ​ ព្រមទាំងបានចេញពីមន្ទីរពេទ្យទៅសម្រាកព្យាបាលនៅឯគេហដ្ឋានវិញម្តង។

នេះបើយោងតាមគណនីហ្វេសប៊ុក លោក ហេង ឡុង បានសរសេររៀបរាប់ថា ៖ “នាយ តាក់​ ស៊ី​ បានធូរស្រាលហេីយ​ ថ្ងៃនេះគាត់នឹងចេញពីមន្ទីរពេទ្យព្រះកុសមៈទៅសម្រាកព្យាបាលនៅឯផ្ទះរបស់គាត់។​ កូនប្រុសនិងក្រុមគ្រួសារបានមកសួរសុខទុក្ខគាត់ដល់មន្ទីរពេទ្យកាលពីម្សិលមិញ។ សមាគមសិល្បករខ្មែរ (មូលនិធិសិល្បៈចាស់ជរា) សូមអរគុណដល់មន្ទីរពេទ្យព្រះកុសុមៈ​ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ដែលបានជួយជ្រោមជ្រែង​និងព្យាបាលដល់នាយតាក់ស៊ី”៕