នាយ តាក់​ ស៊ី​ បានធូរស្រាលហេីយ​ ព្រមទាំងបានចេញពីមន្ទីរពេទ្យព្រះកុសមៈទៅសម្រាកព្យាបាលនៅឯផ្ទះរបស់គាត់។​ ដោយមានក្តីអាណិតអាសូរចំពោះនាយ តាក់ស៊ី សម្ដេចតេជោ​ ហ៊ុន​ សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភប្រាក់២លានរៀល និងថ្លៃព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ​ ដល់អន្ទិត តាក់ ស៊ី តាមរយៈ​ មូលនិធិសិល្បៈចាស់ជរា។

នេះបើយោងតាមការបង្ហោះរបស់លោក ហេងឡុង បានសរសេររៀបរាប់ថា ៖ “សូមគោរពថ្លែងអំណរគុណដល់​ សម្ដេចតេជោ​ ហ៊ុន​ សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភប្រាក់២លានរៀល និងថ្លៃព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ​ ដល់អន្ទិត តាក់ ស៊ី តាមរយៈ​ មូលនិធិសិល្បៈចាស់ជរា។ សមាគមសិល្បករខ្មែរ បួងសួងអស់វត្ថុសាកសិទ្ធតាមជួយថែរក្សា សម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕